ពិធីព្រហ្មទាន ដែលជាទឹកព្រះទ័យប្រកបដោយនាយកធម៌និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះពោធិវ័ង្ស

Home / News / ពិធីព្រហ្មទាន ដែលជាទឹកព្រះទ័យប្រកបដោយនាយកធម៌និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះពោធិវ័ង្ស

ពិធីព្រហ្មទាន ដែលជាទឹកព្រះទ័យប្រកបដោយនាយកធម៌និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការរងទទួលបន្ទុកនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលសម្តេចជាអម្ចាស់បានប្រគេននូវបច្ច័យផ្ទាល់ក្នុងការលើកទឹកចិត្តកំឡុងពេលវិបត្តិកូវីដ១៩ដល់ សមណនិស្សិត-និស្សិតនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជចំនួន ៨២៣អង្គ/នាក់ ក្នុងនោះសមណនិស្សិត-និស្សិតឯកទេសភាសាបាលី-សំស្ក្រឹតក្នុង១អង្គ/នាក់ទទួលបាន ២០០ដុល្លារ និងសមណនិស្សិត-និស្សិតឯកទេសមុខវិជ្ជាផ្សេងៗទទួលបាន ១០០ដុល្លារក្នុង១អង្គ/នាក់ ដោយឡែកសាស្ត្រាចារ្យក្នុង១អង្គ/នាក់ទទួលបាន ៥០ដុល្លារ កាលពីរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ៚

សូមចូលរួមអនុមោទនាត្រេកអរនូវពិធីព្រហ្មទាន និងសេចក្តីល្អទាំងអស់គ្នា៚

ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១